ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

សង្វៀន​ជល់​មាន់ និង​ល្បែងស៊ីសង​នៅ​ចំណុច ដើម​ឈើទាល ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង បង្កើត​អំពើចោរកម្ម ហើយ​ជា​ឆ្នាំងបាយ​របស់​អជ្ញាធម៌​ដែនដី និង​សមត្ថកិច្ច !!!!

ព័ត៌មាន​ពី​ខេត្ត​កំពង់ឆ្នាំង​- ស្រុក​សាមគ្គី​មានជ័យ​
​ចេញផ្សាយ​ពុធ​១២​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩!

​អត្ថបទ​:​ដោយ (​ស​ព្រាប​)

​សង្វៀន​ជល់​មាន់ និង​ល្បែងស៊ីសង​នៅ​ចំណុច​ដើម​ឈើទាល ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ដំណើរការ​យ៉ាង​សកម្ម​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​ឡើយ​ថែមទាំង​មានកា​របេី​ក​ភ្លេីង​ខៀវ​ពី​អាជ្ញាធម៌​ដែនដី និង​សមត្ថកិច្ច​ឃុបឃិត​គ្នា​ដើម្បី​ប្រយោជន៍​ផ្ទាល់​យកលុយ​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន​បាន​កំពុង​ផ្គេ​ី​នទៅ​និង​អនុសាស្ត្រ​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ស្ដី​អំពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​បេ​ី​យោងតាម​សេចក្តីរាយការ​ណ៍​ពី​ប្រជាពលរដ្ឋ បាន​ឱ្យ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ យុវជន​តេជោ ” យើង​ដឹង​ថា បច្ចុប្បន្ន​នេះ​សង្វៀន​ជល់​មាន់ ត្រង់​ចំណុច​ដើម​ឈើទាល ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ជាប់​ព្រំប្រទល់ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បាន​ដំណើរការ​ឡើងវិញ និង​មាន​សកម្មភាព​យ៉ាង​សកម្ម​ជាង​មុន​ខណៈ​គេ​សង្កេត​ឃើញ​មិន​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការ​ចាត់ការ​ទប់ស្កាត់ និង​បង្ក្រាប​យ៉ាងណា​នោះ​ឡើយ​។​

​ប្រភព​ដដែល​ខាងលើ​បាន​បន្តថា ក្នុង​សង្វៀន​ជល់ មាន់​ខាងលើ​នេះ​មាន​បើក​លេង​ល្បែងស៊ីសង​ដូចជា​បៀ​រ និង​អាប៉ោង​ទៀតផង ដែល​សកម្មភាព​ល្បែង​ជល់​មាន់ និង​ល្បែងស៊ីសង​ទាំងនេះ​ជា​កត្តា​បង្ក​បង្កើតអោយមាន​អសន្តិសុខ​សង្គម​ដូច​ជា​បង្កេីត​ឲ្យមាន​អំពើ​ហឹង្សា​ក្នុ​គ្រួសារ អំពើ​ចោរកម្ម​ផង​ដែរ​។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើង​ថា​សកម្មភាព​ល្បែងស៊ីសង និង​ល្បែង​ជល់​មាន់​កើតឡើង​យ៉ាង​កក្រើក​ន មាន​ក្រុម​អ្នកញៀន​ជល់​មាន់ ល្បែងស៊ីសង​តែងតែ​ជួបជុំ​ណាត់គ្នា​លេង​ក្នុង​សង្វៀន​ខាងលើ ខណៈពេល​អស់លោក​អាជ្ញា​ធម៌​ដែនដី​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រងើយកន្តើយ​ក្នុង​ការបង្ក្រាប ទប់​ស្តាត់​បទល្មើស​ល្បែងស៊ីស​ង​នោះ គឺ​អនុត្ត​ន៍​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ពុំនោះសោត​សកម្មភាព​សង្វៀន​ជល់​មាន់​ខាងលើ​នេះ​បង្កើត​ឱ្យមាន អំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុង​មូលដ្ឋាន​ទៀតផង ហើយ​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​មជ្ឈដ្ឋាន​ទូទៅ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សំណូមពរ​ដល់​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ពិសេស​ឯកឧត្ដម​អភិបាលខេត្ត សូម​មាន​វិធានការណ៍​ទប់ស្កាត់ និង​បង្ក្រាប​សង្វៀនមាន់​ខាងលើ​ឲ្យមាន​ប្រសិទ្ធិភាព​ផង​៕

​ការិយាល័យ​និពន្ធ​នាយក​(​គេហទំព័រ​យុវជន​តេជោ​)(010859909)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.