ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

គ្រឿង​ក្នុង​ជ្រូក​ប្រើ សារធាតុ​គីមី ត្រូវបាន​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​ជា​ហូ​ហែ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​

កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ស្ទាក់​ចាប់​រថយន្ត​ទំនើប​មួយ​គ្រឿង ដែល​លួច​នាំ​ចូល​គ្រឿង​ក្នុង​ជ្រូក​ខូច​គុណភាព​ពី​ប្រទេស​ថៃ សង្ស័យ​ប្រើ​សារធាតុ​គីមី​។​

​ប្រតិបត្តិការ​នេះ បាន​ឃាត់ខ្លួន​អ្នកបើករថយន្ត​១​នាក់ ឈ្មោះ គូ លាង​ចិន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជា​ម្ចាស់​រថយន្ត​តូ​យូ​តា​អាល់​ហ្វា​តដែល​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2B-6779​។ ក្នុង​ចាប់​យក​បាន​ជា​ភស្តុតាង គ្រឿង​ក្នុង​ជ្រូក​ចម្រុះ​ចំនួន​១២​កេស​ស្នោ ស្មើ​៥៧៣Kg ដែល​សុទ្ធតែ​ជា​ទំនិញ​ខូច​គុណភាព​និង​មាន​ផ្ទុក​សា​ធាតុ​គីមី មាន​ប្រភព​ឈ្មួញ​នាំ​ចូល​ពី​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សួរនាំ និង​ចាត់ការ​ច្បាប់​៕

 

Filed in: សន្តិសុខសង្គម

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.