ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់ ត្រូវ​ចាប់ខ្លួន ព្រមទាំង​រឹបអូស​រថយន្ដ​ជាង​៤០​គ្រឿង ត្រៀម​បំផ្លាញចោល​នៅនឹងកន្លែង​!

មណ្ឌលគិរី​៖ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បង្ក្រាប​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស ០៤​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៤០​គ្រឿង​ផង​ដែរ​។​

​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​នេះ​ថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស ៤​នាក់ ដែល​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ និង​អ្នកបើករថយន្ត ព្រម​ទាំង​រថយន្ដ​ជាង​៤០​គ្រឿង​។​

​រថយន្ដ​ល្មើស​ផ្សេងទៀត ត្រូវបាន​ឈ្មូញ​យក​ទៅ​លាក់ទុក​នៅក្នុង​ព្រៃ ហើយ​នៅពេលនេះ​កម្លាំង​ជំនាញ កំពុង​រុករក​យ៉ាង​ក្ដៅគគុក​។​

​លោក ឧត្តមសេនីយ៍ អេង ហ៊ី បាន​បញ្ជាក់ទៀតថា រថយន្ដ​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ព្រៃ នឹង​បំផ្លាញ​ចោល​នៅ​ទីនោះ​តែម្ដង​។​

​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យបាន​តឹងរ៉ឹង និង​សម្រេច​ឲ្យមាន​ការបំផ្លាញចោល​មធ្យោបា​យ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​
*​ទី​១៖ បុគ្គល ឬ​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​
*​ទី​២៖ មធ្យោបាយ (​រថយន្ត គោយន្ត ម៉ូតូ​…) ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​។​

​លោក​ឧត្តមសេនីយ៍អេង​. ហ៉ី​ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ មេត្តា​រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ និង​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ផ្លាស់ប្តូរ​ផ្នត់គំនិត ពី​ការប្រកប​មុខរប​រ​កាប់ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​ប្រកប​មុខរបរ​ស្របច្បាប់​វិញ ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន និង​ការ​បម្រែបម្រួល​អាកាសធាតុ​។​

​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សាទរ​ចំពោះ​ចំណាត់​នេះ​លើកលែងតែ​ពួក​បំផ្លាញ​ព្រៃឈើ​មិន​សប្បាយចិត្ត​ហើយ​ប្រជាពលរដ្ឋ​ថា​នៅ​មាន​ឧកញ៉ា​នឹង​ឈ្មួញ​ឈើ​ធំៗ​នឹង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​ពាក់ព័ន​ក្នុង​ការបំផ្លាញ​ព្រៃឈើ​នឹង​ធនធាន​ធម្មជាតិ​ដូចជា​នៅ​ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង​ខេត្ត​រតនគីរី​នឹង​នៅ​ខេត្តក្រចេះ​ពិតជា​មាន​ច្រើន​មែន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.