ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

​ឃាត់ខ្លួន​ជន​ជាតិចិន ០២ នាក់ ឆែកឆេរ​រកឃើញ កាំភ្លើងខ្លី ០១ ដើម​

ខេត្ត​ព្រះសីហនុ ៖ នៅ​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ០២ និង ០០​នាទី រំលង​អាធ្រា​ត្រ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ចេញ​ល្បាត​តាម​ដងផ្លូវ ពេល​ដល់​ចំណុច​ផ្លូវ​កាស៊ីណូ ជី​យូវ​នី​សិន ស្ថិតនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ក៏​ប្រទះឃើញ​ជន​ជាតិចិន ០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក ស្មាស់ ពណ៌​ក្រហម មាន​ពាក់មួក​បិទមុខ​ជិត និង​ពាក់​ម៉ាស់ គួរអោយ​សង្ស័យ​ទើប​ឃាត់​សួរនាំ និង​ធ្វើការ​ឆែកឆេរ​រកឃើញ កាំភ្លើងខ្លី ០១​ដើម ព្រម​ទាំង​សម្ភារៈ​វត្ថុតាង​មួយ​ចំនួន​ទៀត ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០២​នាក់ យក​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល តែម្តង ។​

​ជនសង្ស័យ​ទាំង ០២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖
១-​ឈ្មោះ HE XIAOPING ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខៈ EH0851963 មាន​ស្រុកកំណើត ក្រុង​-​ខេត្ត SICHUAN ប្រទេស​ចិន ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ SUN PENG ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខៈ EC5907936 មាន​ស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេស​ចិន ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​វត្ថុតាង​ចាប់​យក​បាន​៖ កាំភ្លើងខ្លី ០១​ដើម ម៉ាក K59 គ្មាន​លេខ​សំគាល់ (​ឈុស​លេខ​ចោល​), បង់​កាំភ្លើង ០១, គ្រាប់កាំភ្លើង ០៥​គ្រាប់​, កាំបិត​ចុង​ស្រួច ០៣​ដើម (​យក​ក្រណាត់​ក្រហម​ចង​រុំ​), មួក​ចំនួន ០២ , ម៉ាស់ ០៤, លិខិតឆ្លងដែន ០២​ក្បាល ។

​ចំពោះ​ករណី​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​នីតិវិធី ៕

Filed in: សន្តិសុខសង្គម

Recent Posts

Leave a Reply

Submit Comment
© 2021 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.