ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ក្រុម​ឈ្មួញ​ឈ្មោះ​សា​រុំ ឈ្មោះ​ពៅ និង​ឈ្មោះ​ជាតិ​ដឹកជញ្ជូន​បទល្មើស​ឈើ​ខុសច្បាប់​ឡើង​កក្រើក​ខេត្ត​ព្រះវិហារ​មន្ត្រី​អាជ្ញាធរ មាន​សម្ថ​ត​កិច្ច ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​!!!

​ខេត្ត​ព្រះវិហារ ៖ ក្រុម​ឈ្មួញ​ដឹក​បទល្មើស​ឈើ​ខុសច្បាប់​ឡើង​កក្រើក​ពេញ​ខេត្ត​ទៅ​ហើយ​បែរ​ជា​មន្ត្រី​អាជ្ញាធរ​មាន​សម្ថ​ត​កិច្ច ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប សង្ស័យ​ថា​ត្រូវ​ថ្នាំ​សន្ដំ​ក្រុម​ឈ្មួញ​ឈ្មោះ​សា​រុំ ឈ្មោះ​ពៅ​និង​ឈ្មោះ​ជាតិ អស់​ទៅហើយ​ទើប​មិន​បង្ក្រាប​មើលទៅ​។​

​នៅ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៩ ខែ​ធ្នូរ ឆ្នាំ​២០១៩​មាន​សេចក្ដីរាយការណ៍​មួយ​ចេញ​ពី​ស្រុក​រវៀង ខេត្ត​ព្រះវិហារ មក​ថា​ជា​រាល់​យប់​មាន​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​នាំគ្នា​សម្រុក​ដឹក ឈើ​ចេញ​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​កំពង់ធំ​ទៅ​ចែកចាយ​ដល់ ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មំុ​និង​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​ដោយសារតែ​មាន​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​អជ្ញាធរ​មាន​សម្ថ​កិច្ចក្ន​មូុង​ល​ដ្ឋា​ន​ជំនាញ រដ្ឋបាល​ព្រៃឈើ ជាពិសេស​មន្ទី​បរិស្ថាន មន្ទី​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ធ្វើ​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​និង​បើក​ជំហ​អោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ ទើប​សកម្មភាព​បទល្មើស​ឈើ​ទាំងនេះ​ដឹក​ទៅ​យ៉ាង​រលូន​គ្មាន​អ្នក​បង្ក្រាប​ឬ​ធ្វើ​ការទប់ស្កាត់​។​

​ដោយសារ​តែ​មន្ត្រី​អាជ្ញាធរ​មាន​សម្ថ​កិច្ច ជំនាញ​រដ្ឋបាល​ព្រៃឈើ​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន ស្រុក​ខេត្ត​សហការ​គ្នា​បាន​ល្អ​ក្នុងការ​បើកផ្លូវ​អោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជ​ព្ជួ​ា​ន​បទល្មើស​ឈើ​ទើប​ធនធានធម្មជាតិ​ព្រៃឈើ​ដ៍​សម្បូរបែប​ដែល​ដូនតា​បន្សល់​ទុក​រាប់ពាន់​ឆ្នាំ​ត្រូវ​រលាយ​ដោយ​ស្នារ​ដៃ​ក្រុម​ឈ្លាត​ឱកាស​។​

​តើ​ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​និង​មាន​ចំណាត់ការ​បែបណា​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃឈើ​និង​ដឹក​ជ​ព្ជួ​ា​ន​ឈើ​ខុសច្បាប់​ចេញពី​ខេត្ត​របស់​ឯកឧត្ដម​ជា​រៀងរាល់​យប់ ដោយ​កូនចៅ​របស់​ឯកឧត្ដម​កំពុង​ដេក​លុងលក់​អស់​ទៅហើយ​ទោះ​ជា​ក្រុម​ឈ្មួញ​ដឹក​ឈើ​ក្រឡាប់​ចាក់​ចោល​ពេញ​ខេត្ត​ក៍​មិន​ដឹង​ដែរ​៕

 

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.