ព័ត៌មានពីខេត្តមណ្ឌលគិរី- ស្រុកអូររាំង
ចេញផ្សាយថ្ងៃពុធ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែ សីហា ឆ្នាំ ២០១៩!
លោក សៀក មុន្នី ចៅហ្វាយស្រុកអូររាំងដែលទើបប្រកាសតែងតាំងថ្មីត្រូវបានមន្ត្រីរាជការស្រុកអូររាំងមួយចំនួនអះអាងថា អភិបាលស្រុករូបនេះកំពុងឈូសឆាយផ្លូវក្នុងព្រៃមួយខ្សែទទឹងមិនក្រោម២០ម៉ែត្រឈូសកាត់ព្រៃឈើ និងដើមស្រល់រាប់យរយពាន់ម៉ែត្រ ដោយមិនបាច់មានការអនុញ្ញាត ពីក្រសួង ឬរដ្ឋបាលសាលាខេត្តមណ្ឌលគិរីនោះឡើយ។
សកម្មភាពឈូសឆាយនេះ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បើតាមការលើកឡើងពីមន្ត្រីរាជការ និងសហគមន៍នៅក្នុងតំបន់នេះ បានឲ្យដឹងថា ការឈូសឆាយធ្វើផ្លូវកណ្តាលព្រៃឈើបែបនេះ អាចក្នុងបំណងឈូសឆាយទៅកន្លែងដីរបស់ពួកគេ លួចបោះបង្គោលរំលោភយកដីរដ្ឋមកធ្វើកម្មសិទ្ធិ។
នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ អ្នកបើកបរគ្រឿងចក្រឈូសឆាយអាប៊ុល បានប្រាប់ភ្នាក់ងារព័ត៌មានថា លោក សៀក មុន្នី ចៅហ្វាយស្រុក ជាបញ្ជាឲ្យឈូសឆាយដីព្រៃ និងឈូសឆាយដីព្រៃ ព្រមទាំងឈូសឆាយដើមស្រល់នេះ និងមានទីតាំងមួយចំនួនទៀតលោក សៀក មុន្នី ក៏បញ្ជាឲ្យឈូសឆាយដើមស្រល់កប់បំបាត់ភស្តុតាងផងដែរ។
ភ្លាមៗនោះ លោកចៅហ្វាយខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានកំពុងបញ្ជាឲ្យនាយខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ និងលោក ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្ត ដឹកនាំកម្លាំង ចុះឃាត់ចាប់គ្រឿងចក្រកំពុងធ្វើសកម្មភាពនៅទីតាំងខាងលើ និងកោះហៅលោក សៀក មុន្នី ចៅហ្វាយស្រុកអូររាំង មកសួរនាំជុំវិញបញ្ហានេះ។
ចំពោះបញ្ហាខាងលើនេះក្រុមការងារសារព័ត៌មានយើងនិងធ្វើការតាមដានរឿងនេះអោយបានគ្រប់ជ្រុងជ្រោយដើម្បីចុះផ្សាយជូនដល់មហាជនបានជ្រាបនូវលេខបន្តបន្ទាប់។
@- ធ្វើសេចក្ដីរាយការណ៍ដោយ
អង្គភាពសារព័ត៌មាន និងគេហទំព័រ ” យុវជនតេជោ”(010859909)