ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការស្រាវជ្រាវ​ចំពោះ​កិច្ច​ករណី​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​សង្ស័យ​ធ្វើ​ទារុណកម្ម ធ្វើឲ្យ​មបុស្ស​ម្នាក់​ស្លាប់​នៅ​បន្ទា​យមាន​ជ័យ​

ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ករណី​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​សង្ស័យ​ធ្វើ​ទារុណកម្ម ធ្វើឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ខេត្តបន្ទាយមានជ័​យ ។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០​នេះ ។​

​គួរ​បញ្ជាក់ដែរថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យមាន​ការចាប់ខ្លួន​អ្នក​ដែល​ធ្វើ​ទារុណកម្ម បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ នៅ​ខេត្ត​បន្ទាយមានជ័យ​។ សម្ដេច​តេជោ​បាន​ថ្លែង​បញ្ជាក់ធ្ង​ន់ៗ​ថា ក្ក្នុង​រឿង​ទំនាស់​ដីធ្លី មិន​អាច​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​បាន​ទេ​។ ករណី​នេះ​គឺ សមត្ថកិច្ច ត្រូវ​ចាប់​ខ្លួន​ឲ្យ​ខាន​តែ​បាន មិន​អាច​លើកលែង​បានទេ ចំពោះ​អ្នក​ធ្វើ​ទារុណកម្ម នេះ ។​

​គួរ​ជម្រាប​ថា​សព​ជនរងគ្រោះ​ឈ្មោះ ទុយ ស្រស់ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ជ្រៃ ឃុំ សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​សកម្មភាព​តវ៉ា​រឿង​ដីធ្លី នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។ ដោយ​ក្រុម​គ្រួសារ​នៃ​សព​បាន​អះអាងថា ការស្លាប់​របស់​ឈ្មោះ ទុយ ស្រស់ គឺ​ព្រោះតែ​ការធ្វើ​ទារុណកម្ម​បែក​ថ្លើម របស់​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​៕
​ដោយ​៖​គេហទំព័រ​យុវជន​តេជោ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.