ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន និង​សា​ធារ​ណះ​ជូន​ជ្រាប ករណីជនសង្ស័យ​ដោយ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ

នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២០ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន និង​សា​ធារ​ណះ​ជន​ជ្រាបថា​៖

​បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន​ភាពមិនប្រក្រតី​នៃ​ការអនុវត្ត​តួរ​នាទី ភារកិច្ច​បណ្តាលឱ្យ​ស្លាប់​ជនសង្ស័យ​ដោយ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងឱកាស​ជួបជុំ​មិត្ត​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០២០​។​

​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ចំពោះ​កិច្ច ការ​ដើម្បី​ធ្វើ​ការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជា​លទ្ធផល​បាន​រកឃើញ​ការពិត​ដូចខាងក្រោម ៖

១-  នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន​២​រូប​បាន​ប្រើ​អំពើហិង្សា​ដោយ​វាយ​ជនសង្ស័យ​ពិតប្រាកដ​មែន​។ ១-​វរសេនីយ៍ឯក ស ប៊ុន​សឿង អត្តលេខៈ ១៩៧៣៩២ មុខងារៈ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​-​និង​២-​អនុសេនីយ៍ទោ ឆ​យ រដ្ឋ​នា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញឿន កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

២-  ការធ្វេសប្រហែស​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​អប់រំ​បន្សាប​គ្រឿងញៀន និង​បណ្តោយ​ឱ្យ​ក្មេង​ទាំងនោះ​វាយ​ធ្វើបាប​ជនសង្ស័យ​។ ក្រោយ​ពី​ការបញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​តាម​ដីកា​ឃុំខ្លួន​បណ្តោះអាសន្នរ​បស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ជន​ត្រូវ​ចោទ​ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់​។​

៣-  ជា​វិធានការ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២០ មន្ត្រីនគរបាល​យុត្តិធម៌​នៃ​គណៈកម្មការ​ចំពោះ​កិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​កសាង​សំណុំរឿង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចំនួន​២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​អ្នកសារព័ត៌មាន និង​សា​ធារ​ណះ​ជន​ទាំង​អស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕
​ដោយ​គេហទំព័រ​”​យុវជន​តេជោ​”​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.