កំពង់ឆ្នាំង ៖ សង្វៀនជល់មាន់ដ៏ធំមួយកន្លែងនេះស្ថិតនៅព្រំប្រទល់ឃុំព្រះស្រែ ស្រុកឧដុង្គ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានគេដឹងថា មន្ត្រីនគរបាលម្នាក់ចេញមុខកាង ដាច់ គ្រប់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើគេមិនទាន់បានដឹងថា តើមកពីមូលហេតុអ្វីនោះទេ ទើបម្ចាស់សង្វៀនជល់មាន់មួយ កន្លែងស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានទម្លាយបញ្ជីឈ្មោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានទទួលលុយសំណូកពីម្ចាស់សង្វៀនជល់មាន់មួយនេះជាថ្នូរនឹងការមិនបង្ក្រាប ហើយផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃសកម្មភាព ក្រុមអ្នកញៀនល្បែងស៊ីសង ជល់មាន់ និងអាប៉ោងបាននាំគ្នាចូលទៅលេងនៅសង្វៀនជល់ដ៏ធំ នៅក្រោមដើមឈើទាល ក្នុងស្រុ កសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់នឹងឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ យ៉ាងគគ្រឹកគគ្រេងគ្មានការបង្ក្រាបពីសំណាក់មន្ត្រីជំនាញឬអាជ្ញាធរមូលដ្ឋាន នោះឡើយ។ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា សង្វៀនជន់មាន់ខាងលើ ត្រូវបានមហាជនដឹងថា មានមន្ត្រីនគរបាលម្នាក់មកពីខេត្តកំពង់ចាម ជាអ្នកចេញមុខរត់ការកាង និងរៀបចំកញ្ចាប់ លុយសម្រាប់បង់ឱ្យទៅអាជ្ញាធរពាក់ព័ន្ធទាំងនគរបាល កងរាជអាវុធហត្ថ រួមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន ។
ក្រុមអ្នកលេងល្បែងជល់មាន់ បានប្រាប់ថា សង្វៀនជល់មាន់ខាងលើនេះ បើកលេងជា ប្រចាំពេញមួយសប្តាហ៍ដោយមានអ្នកចូលភាគហ៊ុនជាច្រើននាក់រួមមានទាំងមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរមួយចំនួនថែមទៀត ។ ក្រៅពីជល់មាន់ក៏ មានបាញ់អាប៉ោងដែលមានលេងអ្នកឈ្នះចាញ់លុយរាប់ពាន់ដុល្លារផងដែរ។តាមក្រុមអ្នកជល់មាន់បានបញ្ជាក់ថា សង្វៀងជល់មាន់នៅស្រុកសាមគ្គីមានជ័យនេះ មាន សុវត្ថិភាពល្អណាស់មិនបាច់ព្រួយបារម្ភពីសមត្ថកិច្ចចុះបង្ក្រាបទេ ព្រោះម្ចាស់សង្វៀនធានាជូនសុវត្ថិភាព១០០% ។
ប៉ុន្តែពេលខ្លះក្រុមអ្នកជល់មាន់ដូចគ្នាលេងចាញ់ក៏មានករណីវាយទាត់ធាក់គ្នាក្នុងសង្វៀន និងប្តឹងផ្តល់ដល់មន្ត្រីនគរបាលដោះស្រាយម្តងម្កាលដែរ ។
បើយោងតាមព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា មន្ត្រីប៉ូលីសខេត្តកំពង់ឆ្នាំងដែលឈរកាងឬជា ម្ចាស់សង្វៀនជល់មាន់ នៅស្រុកសាមគ្គីមានជ័យនេះឈ្មោះ ហុង ដែលគាត់ ធ្លាប់មានបទពិសោធន៍បើកសង្វៀនជល់មាន់ជាច្រើនកន្លែងផងដែរ។
ទន្ទឹមនឹងនោះក៏ល្បីថា ម្ចាស់សង្វៀនជល់មាន់ ក៏បានបង់លុយជូនលោកអធិការនគរបាលស្រុកសាមគ្គីមានជ័យក្នុងមួយខែប្រមាណ ២០០០ដុល្លារ ជាថជាថ្នូរនឹងការមិនបង្ក្រា្កបព្រមទាំងជួយបិទបាំងសកម្មភាពបើកលេងល្បែងស៊ីសងជល់មាន់ល្មើសច្បាប់មួយនេះ។ ប៉ុន្តែត្រូវបានលោកអធិការឆ្លើយបដិសេធថា មិនបានពាក់ព័ន្ធនោះឡើយ។
ពាក់ព័ន្ធករណីនេះលោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌មាន ថា រឿងសង្វៀនជល់មាន់នៅស្រុកសាមគ្គីមានជ័យនោះលោកដឹងយូហើយ ប៉ុន្តែពេលបញ្ជាកម្លាំង ចុះទៅបង្ក្រាបចេះតែបែកការណ៍រហូត ។
ប៉ុន្តែលោកសន្យាថា នឹងឱ្យមន្ត្រីជំនាញចុះទៅពិនិត្យមើល សង្វៀនមាន់ខាងលើនេះ ហើយនឹងចាត់វិធានការបង្ក្រាបឲ្យខានតែបានដោយមិនបន្តទុកឲ្យបើកលេងអនាធិបតេយ្យឡើយ។
ជាចុងក្រោយយើងខ្ញុំជាអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋទាំងអស់សង្ឃឹមយ៉ាងមុតមាំទៅលើពាក្យសម្តីរបស់ស្នងការខេត្តដែលបានសន្យាថាត្រូវតែបង្ក្រាបអោយខានតែបាន៕