ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ឡើងកាន់តំណែង ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល នៅ​ព្រឹក ថ្ងៃ ព្រហស្បត៏ទី​៣០​ខែ​មករា​ឆ្នាំ​២០២០

ខេត្ត​កណ្តាល​៖ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ត្រូវ​បាន​ឡើងកាន់​ជា ស្នងការ ជំនួស​តំណែង លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ អតីតៈ​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ទៅ​បម្រើការ ជា​នាយករង មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។​

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល បាន​ប្រារព្វ​ធ្វើឡើង​នៅ​សាលាខេត្ត អញ្ជើញ​ជា​អធិបតី នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក ម៉ៅ ភិរុណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ចូលរួម​ថ្នាក់​ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ ប្រធាន​អនុប្រធាន​មន្ទីរ តាម​មន្ទីរ​ជុំវិញ​ខេត្ត ប្រធាន​-​អនុប្រធាន​សាខាគយ និង​រដ្ឋាករ សាខា​ពន្ធដារ អភិបាលស្រុក អធិការ​ស្រុក ជាច្រើន​នាក់​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ នួន កក្កដា អនុប្រធាននាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឡើង​អាន​ប្រកាស​ស្តីពី​៖ ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ ដែល​ចេញ​និង​ចុះហត្ថលេខា​ដោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០ និង​យោង​តាម​សំណើ​របស់​អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​ន​តរ​បាល​ជាតិ បានសម្រេច​៖

​ប្រការ​១: ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ ដូច​មាន​ឈ្មោះ​ខាងក្រោម ៖ ១.​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ ពី​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កណ្តាល ជា​នាយករង មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។​
២.​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរង ជា​ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល ។​

​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដែល​ទើប​ឡើងកាន់តំណែង បាន​ឡើង​ប្តេជ្ញាចិត្ត​ចំពោះ​គណៈអធិបតី​យ៉ាង​ដូច្នេះ​ថា​៖ ថ្ងៃនេះ​៖ គឺជា​ថ្ងៃ​មួយ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​បំផុត​សំរាប់​រូបខ្ញុំ ក៏ដូចជា​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មាន​កិត្តិយស​បានទទួល​នូវ​ការប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​នាឱកាស​នេះ​។ ដើម្បី​សំដែង​នូវ​ទឹកចិត្ត​ដ៏​ស្មោះស្ម័គ្រ​ភក្តី ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ខ្ញុំបាទ​សូម​ធ្វើ​ការសន្យា​ដោយ​ការទទួលខុសត្រូវ និង​ប្តេជ្ញាចិត្ត ដូចតទៅ :
– សន្យា​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ។​
– គោរព និង​អនុវត្ត​ដោយ​ស្មោះត្រង់​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។​
– យក​អស់​កំលាំងកាយ​ចិត្ត គំនិត​ប្រាជ្ញា​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជារាស្ត្រ និង​មិន​ធ្វើ​អ្វី​ដែល​នាំអោយ​ប៉ះពាល់​ប្រយោជន៍​របស់​ប្រជារាស្ត្រ​ឡើយ ។​
– គោរព និង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សច្ចៈ​យុត្តិធម៌​ចំពោះ​ច្បាប់ បទ​ប​ញ្ញតិ​
​និង​បទបញ្ជា​ផ្សេងៗ របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ។​
– អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិន័យ​លេខ ០០៦ របស់​កងកំលាំង​នគរបាលជាតិ ។​
– រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត​អោយបាន​ល្អ​ប្រសើរ ។​
– ជាទី​បញ្ចប់​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក​គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកា ក្នុង​អង្គពិធី​ទាំងមូល​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តំលៃ​ដើម្បី​មក​ចូលរួម​ក្នុង​ឱកាស​នេះ​។​

​លោក​បន្តថា​៖ ជាថ្មី​ម្តងទៀត​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ និង​សូម​គោរព​ជូន​ពរ លោក​គណៈអធិបតី ភ្ញៀវកិត្តិយស ទាំងអស់​ក្នុង​អង្គពិធី​ទាំងមូល សូម​ទទួលបាន​នូវ​សុខភាព​មាំមួន ប្រាជ្ញា​ឈ្លាសវៃ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។​

​លោក ម៉ៅ ភិរុណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ផ្តល់​ជា​មតិ និង​ផ្តាំផ្ញើ​ថា​៖ សូម​ស​សើរ​ដល់​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ត្រូវបាន​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ មាន​ទំនុកចិត្ត ផ្តល់​តំណែង​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​សូម​អោយ​លោក​ប្រឹង​អោយ​អស់​កម្លាំងកាយ​ចិត្ត សមត្ថភាព ដឹកនាំ​កម្លាំង​ចូលរួម​ការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា​៖ បានលើកឡើង​ពី​តំណែង​លោក អ៊ាវ ចំរើន បាន​កាន់​តំណែង​ជា​ស្នងការ​យូរ​ជាងគេ មាន​រយៈពេល ១៥​ឆ្នាំ ដែល​អាច​និយាយបាន​ថា នឹង​អាច​មាន​ចំណុច​ល្អ ចំណុច​ខ្វះខាត អាច​នឹង​កើតមាន​ខ្លះ​។ លោក​បន្តថា​៖ ចំពោះ​ការ​តឹង​ចិត្ត ឬ​ការប្តេជាចិត្តដោយ លោក ឈឿន សុ​ចិត្ត ស្នងការ​ឡើង​ថ្មី សូម​អោយ​ធ្វើ​ការជោគជ័យ ហើយ​ការសំរេចចិត្ត​របស់​លោក​ស្នងការ​ថ្មី នាយ​ឧត្តមសេនីយ៍សូម​ជឿជា​បណ្តោះអាសន្ន​សិន និង​សូម​អោយ​ភ្ញៀវ​កិត្តិយស​នៅក្នុង​កម្មវិធី​ជួយ​ធ្វើ​ជា​សាក្សី​។ ពិសេស​សូម​អោយ​កម្លាំង​នគរបាល​ខេត្ត​ទាំងអស់​ខិតខំ​បំពេញការងារ ដោយ​សហការ សាមគ្គី​ផ្ទៃក្នុង​។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​លើកឡើង​ពី​ការដឹកនាំ​របស់ លោក ម៉ៅ ភិរុណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ជោគជ័យ ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ជា​រនាំង​ការពារ រាជធានី​ភ្នំពេញ ជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថេរភាព សន្តិភាព​ពេញលេញ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.