ព្រះវិហារៈ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ2020 មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ដឹកនាំដោយលោកប្រធាននៅ ចាន់គង់ និងមន្ត្រីព្រមទាំងមន្ត្រីកិច្ចសន្យា(ឆ្មាំ) សហការជាមួយកងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងដោយលោក គឺ ឆេងហៀត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះទៅប្រតិបត្តិការបង្ក្រាប ជនឆ្លៀតឱកាសប្រព្រិត្តបទល្មើសរាវរកវត្ថុបុរាណនៅទីតាំងចំណុចប្រាសាទខ្នារ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក គឺ ឆែងហៀត បានអោយដឹងថា ក្នុងប្រតិបត្តិកានោះផងដែរ នៅវេលាម៉ោង 6:30នាទីថ្ងៃដដែល កម្លាំង បានឃាត់ខ្លួនជនសង្ស័យ3 នាក់ និងឧបករណ៍ រាវរកវត្ថុបុរាណ2គ្រឿង នៅខាងត្បូងប្រាសាទខ្នារចម្ងាយ 100 ម៉ែត្រ។
លោកបន្តថា លុះដល់វេលាម៉ោង 7:30នាទីថ្ងៃដដែល កម្លាំងក៏បានឃាត់ខ្លួនមេខ្លោង2 នាក់បន្ថែមទៀតសរុប៥នាក់ រថយន្ត១គ្រឿង និងឧបករណ៍រាយ នៅតាមផ្លូវសម្រាប់ស្រូបរកវត្ថុបុរាណ។
ជនសង្ស័យទី១ជាថៅកែ ឈ្មោះ ហេង ប៊ុនសុខុន អាយុ៣៧ឆ្នាំ ស្នាក់នៅឃុំសាលាកំរើក ខេត្តសៀមរាប និងបក្ខពួក៤នាក់ទៀត នៅខេត្តបន្ទាយមានជ័យ ។
ក្រោយពីឃាត់ខ្លួនជនឆ្លៀតឱកាសនោះរួចមក សមត្ថកិច្ចបាននាំខ្លួន ដើម្បីសាកសួរ លុះព្រឹកឡើងវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែឆ្នាំដដែល មន្ទីរវប្បធ៌មបានប្រគល់ជនល្មើស និងវត្ថុតាងឲ្យទៅកងកម្លាំងរាជអាវុធហត្ថខេត្តនិងកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕