ស្ទឹងត្រែងៈ បុរស២នាក់ ត្រូវបាននគរបាលស្រុកសៀមប៉ាង ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានថ្នាំញៀនចំនួន២កញ្ចប់។
ករណីខាងលើនេះបានធ្វើឡើង កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចស្រែចំប៉ា ស្ថិតក្នុងភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ ទី១ឈ្មោះ ហៀវ ប៊ុតទីវង្ស អាយុ៣២ឆ្នាំ ជនជាតិឡាវ ចំណែកជនសង្ស័យទី២ ឈ្មោះ វង់ អ៉ីង អាយុ១៦ឆ្នាំ ជនជាតិឡាវ។ អ្នកទាំង២រស់នៅភូមិបាកៀប ស្រុកឃូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
សមត្ថកិច្ចបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើសមត្ថកិច្ចដកហូតបាន វត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ ប្រភេទមេតំហ្វេតាមីន(WY) ពណ៍ទឹកក្រូច ដែលមានចំនួនសរុប៣៨២គ្រាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលស្រុកសៀមប៉ាង បញ្ចូនខ្លួន មកស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី៕