ខេត្តព្រះវិហារ ៖ បទបញ្ជារនៃ រាជរដ្ឌាភិបាលកម្ពុជាសុវត្ថិភាពភូមិ ឃុំ ៩ ចំណុច ត្រូវបានអាជ្ញាធរមូលដ្ឌាន ទូទាំងប្រទេស យកមកអនុវត្តន៍យ៉ាងមានប្រសិទ្ធិភាព តែផ្ទុយទៅវិញ អាជ្ជាធរស្រុកជាំក្សាន្ត ដែលដឹកនាំដោយលោក ជា គឹមសេង ជាអភិបាលស្រុក បែរជាបណ្តែតបណ្តោយ អោយមានបនល្បែងស៊ីសងដ៏ធំ មានទីតាំងនៅលើភ្នំអានសេះ ដែលជាច្រកព្រំដែនមួយយ៉ាងសំខាន់ ដែលមានមេបនល្បែងឈ្មោះ ធី ។
ប្រភពពីប្រជាពលរដ្ឌ រស់នៅតំបន់នោះបានអោយដឹងថា បនល្បែងមួយនេះ គឺបើកលេងយូឆ្នាំមកហើយ ហើយយកឈ្មោះ កាស៊ីណូ ទ្រីភាព មកដាក់ពីមុខដើម្បីលាក់បាំងពីភ្នែកមហាជន និងច្បាប់ តែតាមពិត កាស៊ីណូ ទ្រី ភាព នៅលើភ្នំនោះបានបិតទ្វាទុក្ខចោល ជាយូរឆ្នាំមកហើយ ហើយកន្លែងដែលបើកបនល្បែងលេងនោះទៀតសោត គឺសង់រោងនៅក្នុងព្រៃជាប់និងជើងកូនភ្នុំឯណោះ្ណវិញទេ។
ប្រជាពលរដ្ឌលោកបានបន្តទៀតថា រាប់ឆ្នាំមកហើយ បនល្បែង១នេះគឺបើកលេងបានដោយរលួន ដោយពុំដែលឃើញមាន សម្ថកិច្ចណាហ៊ានបង្ក្រាបម្តងណាទឿយ នេះប្រហែល ជាមានការសំរបសំរួល ក្រោមការមើលថែយ៉ាងដិតដល់ពីលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តនេះហើយមើលទៅ???។
ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ លោកមានការព្រួយបារម្មរណ៏ពីសុវត្ថិភាព នៅពេលយប់ព្រលប់ ក្នុងគ្រួសារពួកគាត់ នីមួយៗ ។ (ពាក្យចាស់ពោលថា អ្នកឈ្នះមុខខ្លាញ់ អ្នក់ចាញ់មុខសេះ អស់តំរិះ បើមិនលួចក៍ប្លន់ ) ។ ពួកគាត់ក៏សុំអំពាវនាវ ឯកឩត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ និងជាពិសេស សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូម សម្តេ ច មេត្តាពិនិត្យ និងមានវិធានការចំពោះបនល្បែងស៊ីសង ដែលយកឈ្មោះ កាស៊ីណូ ទ្រីភាព មកប្រើនេះផងទាន ! ។
ជុំវិញករណីរឿងបនល្បែងស៊ីសងនេះដែរ យើងខ្ញុំមិនអាចសុំការបំភ្លើ ពីលោក ធី បានទេ ព្រោះខលចូលតែជាប់រវល់រហូត ចេញផ្សាយ បន្តនៅលេខក្រោយទៀត !៕