ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

មេ​គយ​ច្រក​បាវិត​លោក នង សុខុម បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ពេញបន្ទុក​

ស្វាយរៀង ៖ ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​បានឲ្យដឹង​ថា​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ។ ហើយ​ក្រៅពីនេះ​គឺ​មាន​ការឃុបឃិត​បែង​ចែក​ផលប្រយោជន៍​យ៉ាង សុខ​ស្រួល​ជាមួយ​លោក​នង សុខុម​មេ​គយ​ច្រក​បាវិត​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ឈ្មួញ​ដែលប​ង្កប់​ទំនិញគេចពន្ធ​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ត្រូវ​បង់​លុយ​ក្នុង​មួយ​ជើងៗ​ពី​៥​លាន​រៀល​ទៅ​៧​លាន​រៀល​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។

​ទន្ទឹមនឹងនេះ​លោក នង សុខុម មេ​គយ​ច្រក​បាវិត​ក៏បាន​ឃុបឃិត​ជាមួយ​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​បាវិត ក្នុងការ​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​!​។

​ដូច្នេះ​លោក​ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​គួរ​មើលរំលង​អំពើពុករលួយ​របស់​លោក​នង សុខុម មេ​គយ​ច្រក​បាវិត តទៅទៀត​ទេ​។​ព្រោះ​ចាប់​តាំង​ឡើង​កាន់តំណែង​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​គឺ​លោក​នង សុខុម​និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រក​នេះ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ទំនិញ​គេច​ពន្ធ​ដែលប​ង្កប់​តាម​រថយន្ត​ក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ក៏ដូចជា​ទំនិញ​គេច​ពន្ធ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​ពី​ទឹកដី​វៀតណាម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​បាវិត​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក​នង សុខុម​និង​បក្ខពួក​។ អំពើពុករលួយ​របស់​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។​

​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ស្វាយរៀង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក នង សុខុម បាន​ចូល​កាន់តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​លោក នង សុខុម ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ថែម​ទៀត​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ការដែល​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រក​បាវិត អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ការដែល​លោក នង សុខុម មេ​គយ​ច្រក​បាវិត និង​លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ចាំ​ជួយ​ការពារ ។ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ​សារពត៌មាន​យើង​មិនអាច​ទាក់ទង​លោក​នង​សុខុម​មេ​គយ​ច្រក​បាវិត​បាន​ទេ​ព្រោះ​តេ​ចូល​ជា​ច្រើន​ដង​តែ​មិន​លើក​ទូរស័ព្ទ​ព្រឹក​នេះ​។​

​គួរ​រម្លឹកថា​លោក​មេ​គយ​ខេត្ត​ស្វាយរៀង​គឺ​លោក​ខៀវ​សារឿន​បាន​អោយ​ឈ្មួញ​វៀតណាម​ដឹក​កាក​សំណល់​២​ឡាន​យី​ឌុប​ចូល​ទឹកដី​កម្ពុជា​នៅ​ចំណុច​ច្រក (​សាលាក្រុង​-​កី​មៀ​) ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ខណៈ​នេះ រថយន្ត​ខាង​ខ្មែរ​សាង​កាកសំណល់​ទាំងនេះ​ចេញពី​ឡាន​វៀតណាម នៅវេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​៣ ខែវិច្ឆកា ឆ្នាំ​២០១៨ បម្រុង​ឡើង​ដឹក​មកកាន់ រាជធានី​ភ្នំពេញ ។​

​កាកសំណល់​ទាំងនេះ​គេ​ប្រើ​រូបភាព​បន្លំ​ថា​ដឹក​ចេញពី​ដេប៉ូ​មានច្បាប់​ប្រមូល​ទិញ​អេតចាយ​ក្នុងស្រុក​របស់​ឈ្មោះ​ចែ​សីលា នៅ​ក្រុង​បាវិត ។ បន្ទាប់ពី​គេ​រត់​ការ​អោយ​លុយ​ខាង​ជំនាញ​គយ ។ ពិសេស​លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​ទើប​ប្រព្រឹត្តទៅ​ដោយ​រលូន​បាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.