ខេត្តរតនគិរី៖ ទីតាំងល្បែងស៊ីសងជល់មាន់ដុះស្លែរខុសច្បាប់មួយកន្លែង ស្ថិតក្នុងខេត្តរតនគិរី លេងម៉ាឆ្ងាញ់ខណះសមត្ថកិច្ចនៅតែរក្សាភាពស្ងៀមស្ងាត់ សង្ស័យទទួលបានលាភសការះសើម មាត់ សើមករពីម្ចាស់សង្វៀនជល់មាន់នោះហើយ ។
ប្រភពពីប្រជាពលរដ្ធដែលរស់នៅទីនោះបានអោយដឹងថា ទីតាំងល្បែង បៀរ អាប៉ោង យូគីនិង មាន់ជល់ រួមទាំង ល្បែងភ្នាល់ ចំរុះ លេងយ៉ាងម៉ាអស់ដៃ
ស្ថិតនៅ ក្នុងចំការកៅស៊ួរ ខាងលេី ទួលអូត្រាវ ដែលជាកន្លែងអំណោយផលល្អ សំរាប់អ្នកញៀនល្បែងភ្នាល់ស៊ីសងខាងលេី ប្រព្រិត្តយ៉ាងរលូន។
តាមសេចក្តីរាយការណ៍ ខាងលេីបានបន្តទៀតថា: ទីតាំងល្បែងខាងលេី នេះ រយះកាលកន្លងមក គឺ សមត្ថកិច្ច ស្នងការដ្ឋាន នគបាលខេត្តរតនគិរី បានធ្វេី ការចុះ ចាប់ បង្ក្រាប់ ជាច្រើនដង់មកហើយនឹង ផ្អាកលែង មួយរយះ តែរយះពេលចុងក្រោយនេះ ទេីបតែ លិចមុខ មានអ្នកចេញមុខរត់ការ តាម ស្ថាប័ណមានសមត្ថកិច្ច ដែលមាន សិទ្ធនិងតួនាទី ចុះ បង្ក្រាប កុំអោយចុះទៅរំខាន ទីតាំងខាងនោះទៀត
ដែលប្រភព ខាងលេី បានបង្ហេីបអោយដឹងទៀតថា
មាន មន្ត្រីយោធា ម្នាក់ថ្នាក់ មេវិរះ នឹងបក្សពួក មាន ទាំងអ្នកសារព័ត៌មាន ពីរឫបីអ្នកទៀត ចូលរួមរត់ការបិតបាំងព័ត៌មានខាងលេី។
បេីតាមប្រភព ពីប្រជាពលរដ្ឋ ដែលមិនចូលចិត្ត ល្បែងស៊ី សងខាងលេី បាន ប្រាប់អ្នកសារព័ត៌ មាន យេីង អោយដឹងទៀតថា នារសៀល នេះថា ពួក គាត់ ពិតជាមានការព្រួយបារម្មេណ៍
យ៉ាងខ្លាំង ចំពោះសុខ សុវត្តិភាព
ទ្រព្យសម្បត្តិ ។ល។ ព្រោះទីណាមានល្បែងស៊ីសងទីនោះតែងតែមានអំពេី ចោរកម្ម លួច ឆក់ ប្លន់ គ្រប់រូបភាព ។ល។
ព័ត៌មានខាងលេីនេះ ជាការជំរាបជូនដំណឹង ដល់ ថ្នាក់ ដឹកនាំ ក្នុងខេត្ត រតនគិរីដូចជា លោក មេមញ្ជាការកងរាជអាវុធហត្ថ ខេត្ត លោកស្នងការ នគរបាលខេត្ត ឯកឧត្តម គណ:បញ្ជាការឯកភាពខេត្ត ដេីម្បី ជ្រាបជាព័ត៌មាន សង្ឃឹមថា ថ្នាក់ដឹកនាំ លោកជ្រាបនឹងមានវិធានការបង្ក្រាបផងទាន ៕